Tuesday, August 9, 2022

អ្នកសម្របសម្រួលខេត្

 


Location Mondolkiri Deadline 20 August Salary N/A

 



ដំណឹងជ្រើសរើសបុគ្គលិក

        សមាគមអាដហុកការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) គឺជាអង្គការមិនមែន រដ្ឋាភិបាលឯករាជ្យ-អព្យាក្រឹតដែលមិនរកផលចំណេញ និងមិនស្ថិត​ក្រោម​ឥទ្ធិពលនយោបាយរបស់គណបក្សនយោបាយ​ណា មួយ ហើយធ្វើការងារដើម្បីសង្គមមួយ​ដែល​គោរព​សិទ្ធិមនុស្ស និងច្បាប់ តាមរយៈការបង្កើនចំណេះដឹងផ្នែកសិទ្ធិមនុស្ស និងច្បាប់ដល់​ប្រជា​ពលរដ្ឋធ្វើយ៉ាងណាឲ្យគាត់យល់អំពីសិទ្ធិមនុស្ស និងចេះ​ការពារសិទ្ធិដោយខ្លួនឯង។ សមាគម​អាដហុក ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ១៩៩១ ដែលមានការិយាល័យ​កណ្តាលនៅទីស្នាក់ការ​ភ្នំពេញ និងការិយាល័យខេត្ត-រាជធានី ចំនួន១៧ ទៀត។

        យោងតាមតម្រូវការជាចាំបាច់របស់ សមាគម នៅក្នុងពេលបច្ចុប្បន្ននេះ សមាគមអាដហុក សូមជូនដំណឹងដល់សាធារណៈ​ជនទាំងអស់ឲ្យបានជ្រាបថា សមាគម ត្រូវការជ្រើសរើស​បុគ្គលិក​ចំនួន ១រូប ប្រចាំ ខេត្តមណ្ឌលគិរី ដែលមានតួនាទីជា អ្នកសម្របសម្រួលខេត្ត ដើម្បីទទួល​ភារកិច្ច និងការទទួលខុសត្រូវ​ដូចខាងក្រោម៖        

ភារកិច្ច និងការទទួលខុសត្រូវ

ក). ការងារអង្កេត តាមដាន និងអន្តរាគមន៍ករណីរំលោភសិទ្ធិមនុស្ស សិទ្ធិស្រ្តី សិទ្ធិកុមារ និងការ​ជួញដូរមនុស្ស

-   ប្រឹក្សាយោបល់ផ្លូវច្បាប់ និងជួយសរសេរពាក្យបណ្តឹងជូនជនរងគ្រោះក្នុងករណីចាំបាច់។

-   ចុះអង្កេត តាមដាន និងអន្តរាគមន៍ករណីរំលោភសិទ្ធិមនុស្ស សិទ្ធិស្រ្តី សិទ្ធិកុមារ និងការ​

   ជួញ​ដូរមនុស្ស។

-   សរសេរលិខិតអន្តរាគមន៍ផ្សេងៗទៅកាន់អាជ្ញាធមានសមត្ថកិច្ច។

-   ឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានប្រចាំខេត្ត។

ខ). ការងារពង្រឹងសហគមន៍

-   ជួបទំនាក់ទំនងការងារ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន។

-   បើកវគ្គផ្សព្វផ្សាយ វគ្គបណ្តុះបណ្តាល រៀបចំសិក្ខាសាលា និងកិច្ចប្រជុំបណ្តាញថ្នាក់តំបន់។

-   ត្រូតពិនិត្យ និង ជួយសម្របសម្រួលកិច្ចការងាររបស់សហគមន៍។

គ) ការងារជាអ្នកសម្របសម្រួលខេត្ត

-   ជួយសម្របសម្រួលការងារបុគ្គលិកស្នាក់ការកណ្តាល (ចុះជួបវាយតម្លៃ ស្ថានភាពជន​រងគ្រោះ និងគ្រួសារ, តាមដាន ស្ថានភាព ជនរងគ្រោះ, ទំនាក់ទំនង ស្វែងរកជំនួយ​ពី​អង្គការ​​ដៃគូ)។

-   ធ្វើរបាយការណ៍សរុបលទ្ធផលការងារប្រចាំខែ មកស្នាក់ការកណ្តាលនៅភ្នំពេញ។

-   ទំនាក់ទំនង និងចូលរួមកម្មវិធីផ្សេងៗជាមួយអាជ្ញាធរ និង អង្គការដៃគូ។

-   គ្រប់គ្រង ថែរក្សា សំភារៈផ្សេងៗរបស់សមាគម និង រៀបចំសោភ័ណ្ឌភាពការិល័យ។

-   ក្នុងករណីចាំបាច់ ប្រធានកម្មផ្នែក អាចផ្តល់តួនាទី/ ភារកិច្ចលើសពីការចែងខាងលើ។

បេក្ខជន/បេក្ខនារីត្រូវមានលក្ខណៈសម្បត្តិដូចតទៅ ៖

-     អាយុចាប់ពី ២៥ឆ្នាំឡើង

-     មានកំរិតវប្បធម៌ថ្នាក់បរិញ្ញាប័ត្រច្បាប់

-     ធ្លាប់មានបទបិសោធន៍ធ្វើការងារជាមួយអង្គការសិទ្ធិមនុស្សជាតិ-អន្តរជាតិ ២ឆ្នាំ ឡើងទៅ

-     មានចំណេះដឹងផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ មានសេចក្តីក្លាហាន និងមានឆន្ទ:​លះបង់​ខ្ពស់

-     មានអត្តចរិក និងសីលធម៌ល្អ

-     ស្ទាត់ជំនាញក្នុងការសរសេររបាយការណ៍

-     បេក្ខជនត្រូវចេះភាសារខ្មែរស្ទាត់ជំនាញ (ទាំងសរសេរ និងអាន) និង មានចំណេះដឹង​មូលដ្ឋាន​​ភាសា​​អង់គ្លេស

-     មានចំណេះដឹងកុំព្យូទ័រជាមូលដ្ឋាន (Word, Excel, PowerPoint, Email)

ប្រាក់ខែនិងល័ក្ខខ័ណ្ឌ 

សមាគមអាដហុក នឹងអាចផ្តល់ប្រាក់ខែសរុបចំនួនចន្លោះពី ៣៥០-៤០០ ដុល្លារ (មានបូក អត្ថប្រយោជន៍ និង​ប្រាក់ឧបត្ថម្ភមន្ថែម)។ យើងកំពុងស្វែងរកបេក្ខជនដែលមានឆន្ទៈក្នុងការ​បំពេញ​​តួនាទីនេះ យ៉ាង​តិចចាប់ពី​មួយឆ្នាំឡើងទៅ។

 

        បេក្ខជន/បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូប មកការិយាល័យរដ្ឋបាល តាម​អាសយដ្ឋាន​ផ្ទះ​លេខ ៣ ផ្លូវ១៥៨ ឧកញ៉ាទ្រឿងកាង សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ឬតាមរយៈ៖ 023 218 653 ​/ 086 407 666 និង អ៊ីម៉ែល recruitment@adhoccambodia.org ចាប់​ពីថ្ងៃ​ផ្សាយ​ដំណឹងនេះ​តទៅ  និងផុតកំណត់ទទួលពាក្យត្រឹម ថ្ងៃទី២០  ខែសីហា  ឆ្នាំ២០២២ វេលាម៉ោង​៥ : 00 ល្ងាច

        សមាគមអាដហុក គឺអង្គការមិនមែនរដ្ឋាភិបាលដែល​និយោជិកទាំងអស់មាន​ឱកាសស្មើគ្នា។ ស្ត្រីមានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ជនជាតិភាគតិច និងជនពិការ​ភាព ត្រូវបានលើក​ទឹកចិត្តឱ្យ​ដាក់​ពាក្យស្នើសុំមុខតំណែងនេះ។