Tuesday, August 9, 2022

មន្ត្រីអង្កេត




Location various province, Deadline 20 August, 2022 Salary N/A

 


ដំណឹងជ្រើសរើសបុគ្គលិក

        សមាគមអាដហុកការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) គឺជាអង្គការមិនមែនរដ្ឋាភិបាលឯករាជ្យ-អព្យាក្រឹតដែលមិនរកផលចំណេញ និងមិនស្ថិត​ក្រោម​ឥទ្ធិពលនយោបាយរបស់គណបក្សនយោបាយ​ណាមួយ ហើយធ្វើការងារដើម្បីសង្គមមួយ​ដែល​គោរព​សិទ្ធិមនុស្ស និងច្បាប់ តាមរយៈការបង្កើនចំណេះដឹងផ្នែកសិទ្ធិមនុស្ស និងច្បាប់ដល់​ប្រជា​ពលរដ្ឋធ្វើយ៉ាងណាឲ្យគាត់យល់អំពីសិទ្ធិមនុស្ស និងចេះ​ការពារសិទ្ធិដោយខ្លួនឯង។ សមាគម​អាដហុក ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ១៩៩១ ដែលមានការិយាល័យ​កណ្តាលនៅទីស្នាក់ការ​ភ្នំពេញ និងការិយាល័យខេត្ត-រាជធានី ចំនួន១៧ ទៀត។

          យោងតាមតម្រូវការជាចាំបាច់របស់ សមាគម នៅក្នុងពេលបច្ចុប្បន្ននេះ សមាគមអាដហុក សូមជូនដំណឹងដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា សមាគមត្រូវការជ្រើសរើសបុគ្គលិក ចំនួន៣រូប ប្រចាំខេត្តមណ្ឌលគិរី កោះកុង និងខេត្តឧត្តរមានជ័យ ដែលមានតួនាទីជាមន្ត្រីអង្កេត ដើម្បីទទួល ភារកិច្ច និងការទទួលខុសត្រូវដូចខាងក្រោម៖       

 

ភារកិច្ច និងការទទួលខុសត្រូវ

-        ចុះអង្កេត តាមដាន និងអន្តរាគមន៍ករណីរំលោភសិទ្ធិស្ត្រី និងកុមារ

-        ប្រមូលព័ត៌មាន និងសរសេររបាយការណ៍ ដែលអង្កេតជូនប្រធានផ្នែកអង្កេត នៅស្នាក់ ការកណ្តាល

-        ទទួលពាក្យបណ្តឹងជួយសរសេរពាក្យបណ្តឹងជូនជនរងគ្រោះនិងប្រឹក្សាយោបល់ ផ្នែកច្បាប់

-        សរសេរលិខិតអន្តរាគមន៏ផ្សេងៗទៅអាជ្ញាធរមានសមត្ថកិច្ច

-        ឆ្លើយឆ្លងជាមួយសាព៌តមាន

-        ជួយសម្របសម្រួលការងារ Social Worker (ចុះជួប វាយតម្លៃ ស្ថានភាពជនរងគ្រោះ និងគ្រួសារ, តាមដានស្ថានភាពជនរងគ្រោះ, ទំនាក់ទំនង ស្វែងរកជំនួយពីអង្គការដៃគូ)

-        ធ្វើកិច្ចតែងការ ចុះបើកវគ្គ វេទិកាសាធារណៈ និងរៀបចំកម្មវិធីជួបជាមួយក្រុមគោលដៅ

-        ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន មន្រ្តីតុលាការ និងសហគមន៍

-        ធ្វើលិខិតអន្តរាគមន៍ដែលពាក់ព័ន្ធ (ករណីចាំបាច់)

-        ធ្វើរបាយការណ៍ប្រចាំខែជូនប្រធានកម្មវិធី

-        ចូលរួមកម្មវិធីផ្សេងៗ ជាមួយអាជ្ញាធរ និងអង្គការដៃគូ តាមការចាត់តាំងរបស់អ្នក សម្របសម្រួល

-        ក្នុងករណីចាំបាច់ អ្នកសម្របសម្រួលខេត្ត ឬប្រធានផ្នែក អាចផ្តល់តួនាទី/ភារកិច្ច លើសពីការចែងខាងលើ

 

បេក្ខជន/បេក្ខនារីត្រូវមានលក្ខណៈសម្បត្តិដូចតទៅ

-    មានអាយុចាប់ពី ២៥ ឆ្នាំឡើងទៅ

-    មានកំរិតវប្បធម៌ថ្នាក់បរិញ្ញាប័ត្រផ្នែកច្បាប់ ឬសញ្ញាប័ត្រដែលមានតម្លៃស្មើរ

-    មានបទពិសោធន៍ធ្វើការងារជាមួយអង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ ពីរឆ្នាំឡើងទៅ

-    មានភាពស្មោះត្រង់ និងគួរឱ្យទុកចិត្ត និងក្រមសីលធម៌ការងាររឹងមាំ

-    មានសេចក្តីក្លាហាន និងចំណេះដឹងផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ

-    ចេះភាសាខ្មែរស្ទាត់ជំនាញក្នុងការនិយាយ និងសរសេរ

-    មានសមត្ថភាពអាចនិយាយ និងសរសេរជាភាសាអង់គ្លេស

-    មានជំនាញទំនាក់ទំនងផ្ទាល់មាត់ និងសរសេរបានប្រកបដោយប្រសិទ្ធភាព

-    ជំនាញសរសេររបាយការណ៍យ៉ាងល្អ និង

-    មានជំនាញខាងកុំព្យូទ័រ Microsoft Word, Excel, Internet and E-mail.

 

ប្រាក់ខែនិងល័ក្ខខ័ណ្ឌ 

សមាគមអាដហុក នឹងអាចផ្តល់ប្រាក់ខែសរុបចំនួនចន្លោះពី ៣៥០-៣៨០ ដុល្លារ (មានបូក អត្ថប្រយោជន៍ និង​ប្រាក់ឧបត្ថម្ភមន្ថែម)។ យើងកំពុងស្វែងរកបេក្ខជនដែលមានឆន្ទៈក្នុងការ​បំពេញ​​តួនាទីនេះ យ៉ាង​តិចចាប់ពី​មួយឆ្នាំឡើងទៅ។

 

        បេក្ខជន/បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូប មកការិយាល័យរដ្ឋបាល តាម​អាស័យដ្ឋាន​ផ្ទះ​លេខ ៣ ផ្លូវ១៥៨ ឧកញ៉ាទ្រឿងកាង សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ឬតាមរយៈ៖ 023 218 653 ​/ 086 407 666 និង អ៊ីម៉ែល recruitment@adhoccambodia.org ចាប់​ពីថ្ងៃ​ផ្សាយ​ដំណឹងនេះ​តទៅ និងផុតកំណត់ទទួលពាក្យត្រឹម ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៥ : 00 ល្ងាច

        សមាគមអាដហុក គឺអង្គការមិនមែនរដ្ឋាភិបាលដែល​និយោជិកទាំងអស់មាន​ឱកាសស្មើគ្នា។ ស្ត្រីមានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ជនជាតិភាគតិច និងជនពិការ​ភាព ត្រូវបានលើក​ទឹកចិត្តឱ្យ​ដាក់​ពាក្យស្នើសុំមុខតំណែងនេះ។