Thursday, June 24, 2021

អ្នកស្ម័គ្រចិត្តផ្នែក ចិញ្ចឹមមាន់ និងសន្តិសុខ


  

Location: Battambang    |       Deadline:        |  Salary: $120

 

ដំណឹងជ្រើសរើស អ្នកស្ម័គ្រចិត្តផ្នែក ចិញ្ចឹមមាន់ និងសន្តិសុខ

 

       អង្គការខ្មែរស្ម័គ្រចិត្តដើម្បីអភិវឌ្ឍន៍សហគមន៍ (CVCD) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ១៩៩២ ក្រោមការផ្ដួចផ្ដើមគំនិតនៃលោក ភិតធ័រ ផន និង​ កូនចិញ្ចឹមរបស់លោកឈ្មោះ អាន​ ចនផន ព្រមទាំងសិស្ស និស្សិតមួយចំនួនដែលបានកំពុងរៀនភាសាអង់គ្លេសក្រោយព្រះបរមរាជវាំង។ អង្គការខ្មែរស្ម័គ្រចិត្តដើម្បីអភិវឌ្ឍន៍សហគមន៍ត្រូវបានទទួលស្គាល់ ដោយព្រះបាទសម្ដេចព្រះ នរោត្តម​ សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ១៩៩៣ និងបានចុះបញ្ជីក្នុងក្រសួង មហាផ្ទៃ នៅថ្ងៃទី​ ១៧ ខែ ឧសភា ឆ្នាំ ១៩៩៦។

អង្គការខ្មែរស្ម័គ្រចិត្តដើម្បីអភិវឌ្ឍន៍សហគមន៍ កំពុងប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន ២នាក់ គឺអ្នកស្ម័គ្រចិត្តផ្នែកចិញ្ចឹមមាន់ និងសន្តិសុខ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់តួនាទីដូចខាងក្រោម៖

១-អ្នកស្ម័គ្រចិត្តផ្នែកសន្តិសុខ ១រូប

តួនាទីៈ ការពារសុវត្ថិភាពទ្រព្យសម្បត្តិ និងនៅជុំវិញបរិវេណរបស់អង្គការ ដើម្បីអោយប្រាកដថា    មានសុវត្ថិភាពសម្រាប់ទ្រព្យសម្បត្តិ និងបុគ្គលិកទាំងមូលរបស់អង្គការ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ទីតាំងបំរើការងារៈ  ការិយាល័យនៅភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេលខេត្តបាត់ដំបង។

ភារកិច្ច និងការទទួលខុសត្រូវ

1.     ធ្វើអោយប្រាកដអំពីសន្តិសុខ សុវត្ថិភាព នៃទីតាំងកន្លែងធ្វើការរបស់បុគ្គលិក ការពារទ្រព្យសម្បត្តិ និង ការដើរល្បាតលើសញ្ញាអសន្តិសុខផ្សេងៗ​ និងសុវត្ថិភាពច្រកចេញចូល ទ្វារ ​បង្អួច (ទាំងយប់និងថ្ងៃ)។

2.    ស៊ើបអង្កេតលើការរំខាននានា និងសង្កេតមើលសញ្ញាដែលជះឥទ្ធិពលដល់អង្គការ។

3.    ត្រួតពិនិត្យ និងអនុញ្ញាតអោយច្រកចូល និងការចេញដំណើររបស់និយោជិត  និងមនុស្សដទៃទៀតដើម្បីការពារប្រឆាំងនឹងចោរកម្ម និងរក្សាសន្តិសុខក្នុងបរិវេណ។

4.    សរសេររបាយការណ៍សកម្មភាពប្រចាំថ្ងៃ និងភាពមិនប្រក្រតីនៃការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិ ឬអាកប្បកិរិយាគួរអោយសង្ស័យ។

5.    ធ្វើអោយប្រាកដលើការថែរក្សានូវបរិវេណ បរិក្ខា របស់អង្គការទាំងមូល។

6.    ទូរស័ព្ទទៅប៉ូលីស ឬផ្នែកពន្លត់អគ្គិភ័យក្នុងករណីដែលបានកើតឡើង។

លក្ខខណ្ឌ

·         បានបញ្ចប់ត្រឹមថ្នាក់ទី ១២ (ត្រូវបានលើកទឹកចិត្ត)

·         ស្នាក់នៅកន្លែធ្វើការ

·         មានឆន្ទៈក្នុងការរៀនសូត្រ និងទទួលយកអ្វីដែលថ្មី

២-អ្នកស្ម័គ្រចិត្តផ្នែកចិញ្ចឹមមាន់ ១រូប

តួនាទីៈ ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ របស់ប្រធានកម្មវិធី នៃកម្មវិធីពង្រឹងសិទ្ធិអំណាចសេដ្ឋកិច្ច ប្រចាំខេត្តបាត់ដំបង ក្នុងការអនុវត្ដន៍កិច្ចការកសិដ្ឋានកសិកម្ម  ដោយធានាអនុវត្ដអោយបានត្រឹមត្រូវ និងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ទីតាំងបំរើការងារៈ  ការិយាល័យនៅភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេលខេត្តបាត់ដំបង។

ភារកិច្ចសំខាន់ៗ និងការទទួលខុសត្រូវ

1.   គ្រប់គ្រង និងទទួលខុសត្រូវលើ កសិដ្ឋាន (ចិញ្ចឹមាន់) ទាំងមូលអោយដំណើរការទៅរលូន។

2.   ទទួលខុសត្រូវ និងអនុវត្តបច្ចេកទេសចិញ្ចឹមមាន់ ដោយអនុលោមតាមបទដ្ឋានបច្ចេកទេស និងបទដ្ឋាន       ទីផ្សារ ដែលបានកំណត់។

3.   ធ្វើអោយប្រាកដអំពីផែនការសកម្មភាពប្រចាំថ្ងៃ ដែលត្រូវអនុវត្តក្នុងកសិដ្ឋាន (អោយចំណីមាន់-ទឹក និងជីវសុវត្ថិភាព---) និងការផលិតចំណីមាន់សម្រាប់ផ្គត់ផ្គង់តម្រូវការកសិដ្ឋាន ដែលបានកំណត់ ។

4.   គ្រប់គ្រង និងមើលថែមាន់មេបា ពងមាន់ កូនមាន់ និងភ្ញាស់កូនមាន់ អោយបានល្អប្រសើរ ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ និងសហគមន៍។

5.   គ្រប់គ្រងរៀបចំទុកដាក់រាល់សម្ភារៈក្នុងគម្រោងចិញ្ចឹមមាន់ និងប្រើប្រាស់ប្រកបដោយការសន្សំសំចៃខ្ពស់។

6.   ធានា និងមើលការខុសត្រូវអោយបានល្អ ចំពោះការចេញចូលក្នុងកសិដ្ឋានចំពោះមនុស្ស និងសត្វ។

លក្ខខណ្ឌ

·         បានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ឬ និស្សិតកំពុងសិក្សាផ្នែកជំនាញកសិកម្ម និងអភិវឌ្ឍន៍ជនបទ (ត្រូវបានលើកទឹកចិត្ត)។

·         ភាសាអង់គ្លេសកំរិតមូលដ្ឋាន (ត្រូវបានលើកទឹកចិត្ត)

·         មានឆន្ទៈក្នុងការរៀនសូត្រ និងទទួលយកអ្វីដែលថ្មី

អត្ថប្រយោជន៍

·           មានកន្លែងស្នាក់នៅ

·           បានទទួលប្រាក់ឧបត្ថម្ភ ១២០ ដុល្លារ ក្នុង១ខែ

·           ទទួលបានការបណ្តុះបណ្តាល និងការអនុវត្តជាក់ស្តែង នៃការចិញ្ចឹមមាន់ជាលក្ខណៈកសិដ្ឋាន

·           ទទួលបានបទពិសោធន៍ការងារ

បែបបទដាក់ពាក្យ

·         បេក្ខជនត្រូវបំពេញប្រវត្តិរូប (CV) និងលិខិតអម (Cover Letter)​ (ចំណេះដឹងទូទៅ បទពិសោធន៍)

·         កាលបរិច្ឆេទឈប់ទទួលពាក្យៈ អាស្រ័យលើការជ្រើសរើសបានជាក់ស្តែង

·         សំគាល់ៈ មានតែបេក្ខជន ដែលជាប់ក្នុងបញ្ជីជ្រើសរើសប៉ុណ្ណោះ នឹងត្រូវទាក់ទងមកសម្ភាស៏។

·         អ្នកស្ម័គ្រចិត្តត្រូវគោរពគោលនយោបាយការពារកុមាររបស់អង្គការ និងមិនមានប្រវត្តិរំលោភបំពានកុមារ។

សូមទំនាក់ទំនង

·         អាសយដ្ឋាន​ ភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង

·         លេខទូរស័ព្ទទំនាក់ទំនង ០១២ ៤៧៦ ៥២២/ ០៩២ ៤០៤ ០០៥